លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងវេទិកាច្បាប់អាស៊ាន២០២៥ (ASEAN Law Forum 2025) នៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) នៅថ្ងៃទី២១ ខែសីហាថា ដោយសារខ្វះចំនួនអ្នកសង្កេតការណ៍ ដូច្នេះនៅក្នុងការនិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីស្ដីទីថៃលោកភូមិថាំ វេឆាយ៉ាឆៃ (PhumthamWechayachai) លោកបានលើកឡើងពីសំណើបន្ថែមចំនួនអ្នកសង្កេតការណ៍ ដែលអាចយកមន្ត្រីអនុព័ន្ធយោធា និងអ្នកតំណាងស្ថានទូត ដើម្បីគាំទ្រដល់ដំណើរការកម្មវិធីតាមដានបទឈប់បាញ់ ដូច្នេះវាមិនមែនជាបញ្ហាបង្កឱ្យមានការជ្រៀតជ្រែកអ្វីនោះទេ។
នាយករដ្ឋមន្ត្រីស្ដីទីថៃបានលើកឡើងកាលពីថ្ងៃទី២០ ខែសីហាថា លោកបានបដិសេធសំណើពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលចង់បញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិបន្ថែម។ លោកភូមិថាំ វេឆាយ៉ាឆៃ បានបញ្ជាក់ថា ការបដិសេធនេះ ដោយសារជម្លោះព្រំដែនរវាងកម្ពុជានិងថៃ គឺជាបញ្ហារវាងប្រទេសចំនួនពីរ ហើយប្រទេសថៃមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីភាគីខាងក្រៅឡើយ។
សូមរង់ចាំអានព័ត៌មានពិស្ដារ!