លោក ហ៊ុន សែន ថា ការធ្វើពហិការភេសជ្ជៈកូកាកូឡា អាចធ្លាក់ចូលអន្ទាក់របស់សត្រូវ

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានលើកឡើងថា ការធ្វើពហិការផលិតផលកូកាកូឡា (Coca-Cola) នឹងធ្វើឱ្យកម្មករខ្មែរនិងសេដ្ឋកិច្ចខ្មែរ ជាអ្នកខាតបង់ ហើយជាអន្ទាក់រុញឱ្យកម្ពុជាក្លាយជាសត្រូវរបស់សហរដ្ឋអាមេរិក។ ការលើកឡើងនេះ បន្ទាប់ពីក្រុមហ៊ុន កូកាកូឡា ផ្ដាច់កុងត្រាជាមួយតារាចម្រៀងរ៉េបលោក ម៉ាន់ វណ្ណដា ដែលទំនងពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជានិងថៃ ខណៈអ្នកចម្រៀងវ័យក្មេងរូបនេះ បានចេញសារនិងចម្រៀងរាប់រៀបពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរព្រោះសង្គ្រាមព្រំដែនបង្កឡើងដោយយោធាថៃ។